នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ ព្រឹក នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង លោក សេក ផល្លី អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង បានដឹកនាំមន្រ្តីទាំងអស់ដែលជាអ្នកប្រើប្រាស់ប្រព័ន្ធ FMIS ប្រចាំមន្ទីរ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់FMIS ជំនាន់ថ្មី តាមប្រព័ន្ធវីដេអូZOOM ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងFMIS ។